គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

FAES FARMA ជ្រើសរើសសហគ្រាស PPM ធ្វើជាតំណាងចែកចាយឱសថរបស់ខ្លួននៅកម្ពុជា និងនៅក្នុងតំបន់

កាលបរិច្ឆេទ: ០៨ មេសា ២០២៤ / សុខភាព / Author : ATH Sokren

មានវត្តមាននៅលើទឹកដីកម្ពុជាជាងម្ភៃឆ្នាំមកហើយនោះតាមរយៈផលិត​ផលឱសថDynamogen, Labixten , Ferroprotina, Potenciator និង Positon, ឆ្នាំនេះក្រុមហ៊ុន FAES FARMA បានសម្រេចជ្រើសរើសសហគ្រាស​ផលិត​ឱសថ ប៉េប៉េអឹម ធ្វើជាដៃគូសហការដ៏យូរអង្វែងសម្រាប់ការចែកចាយផលិតផលឱសថរបស់ខ្លួន ដើម្បីពង្រីកទីផ្សារនៅក្នុងប្រទេស​កម្ពុជា និង​ក្នុង​តំបន់។

បង្កើតឡើងនៅឆ្នាំ១៩៣៣ ក្រុមហ៊ុនមក​ពីប្រទេស​អេស្បាញមួយនេះ មានចំណាស់ជាង៩០ ឆ្នាំហើយ និងបានក្លាយជាអង្គភាពថែទាំសុខភាពសកលដែលត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិដោយសារជាក្រុមហ៊ុនដែលអាចទុកចិត្តបាន ផលិតផលមានគុណភាព និងដោយសារគំនិតច្នៃប្រឌិត​ និងការបង្កើតអ្វីដែលថ្មី។ ក្រុមហ៊ុន FAES FARMA ផ្តោតសំខាន់ទៅលើការងារស្រាវជ្រាវ ការងារផលិត និងធ្វើពាណិជ្ជកម្មលើផលិតផលឱសថ និងលើវត្ថុធាតុដើម ហើយផលិតផលរបស់ក្រុមហ៊ុនមានវត្តមាននៅ១៣០ ប្រទេស។

Dynamogen ជាឱសថឈានមុខគេ​របស់ FAES FARMA នៅកម្ពុជា។ ជាញឹកញាប់ ថ្នាំនេះត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់សម្រាប់មនុស្សស្គមដែលត្រូវការឡើងសាច់ ឬដើម្បីកែប្រែស្ថានភាពអាហារូបត្ថម្ភរបស់អ្នកជំងឺមួយចំនួនដូចជា អ្នកដែលមានជំងឺប្រចាំកាយរីងរៃ បាយមិនឆ្ងាញ់ ឬមនុស្សចាស់ជាដើម។ គេអាចប្រើវាផងដែរក្នុងករណីហេវហត់អស់កម្លាំង ឬក៏អាចព្យាបាលជំងឺមួយបាន ដោយសារសារជាតិប៉ូវកម្លាំងរបស់វា៕